លោក ញ៉ាញ ជាបហ៊ង ចុះស្តាររុក្ខវ៉ារី និងកករដីល្បាប់រង នៅកំណាត់បាតប្រឡាយមេរលាំងជ្រៃខាងត្បូង  និងបានបញ្ចូនម៉ាសុីនបូមទឹកដេីម្បីជួយបូមទឹកអន្តរាគមន៍សង្គ្រោះស្រូវប្រាំង

ខេត្តកំពង់ស្ពឺ​ ÷ នៅរសៀលថ្ងៃអង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានចុះស្តាររុក្ខវ៉ារី និងកករដីល្បាប់រង នៅកំណាត់បាតប្រឡាយមេរលាំងជ្រៃខាងត្បូង ចាប់ពីរលាំងជ្រៃមកភូមិសាស្ត្រឃុំរលាំងគ្រើល ស្រុកសំរោងទង បានប្រវែង ២០គីឡូម៉ែត្រ ដើម្បីងាយស្រួលបញ្ជូនទឹកមកផ្នែកខាងក្រោមដល់ផ្សារត្រាំខ្នារ ឃុំស្នំក្រពើ ស្រុកគងពិសី និងបានបញ្ចូនម៉ាសុីនបូមទឹកកម្លាំង ៦៥សេះ ចំនួន ០៥គ្រឿង ដេីម្បីជួយបូមទឹកអន្តរាគមន៍សង្គ្រោះស្រូវប្រាំងនៅប្រព័ន្ធធារាសាស្រ្តអូរត្រែង ប្រមាណ ១៥០ហិកតា ស្ថិតក្នុងឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ៕