ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានចុះធ្វើការជួសជុលពង្រឹងតួរទំនប់ត្រពាំងវែង ស្ថិតនៅសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ÷នៅថ្ងៃសុក្រ ១៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានចុះធ្វើការជួសជុលពង្រឹងតួរទំនប់ត្រពាំងវែង ស្ថិតនៅសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ទំនប់នេះនាពេលកន្លងមកតែងរងការយារយីពីគ្រោះជំនន់ទឹកភ្លៀង ។ សូមបញ្ជាក់ថា ៖ ទំនប់នេះមានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន ៧៣៧ហិកតា ស្រូវប្រាំង ចំនួន ១៥០ហិកតា និងជាប្រភពផ្គត់ផ្គងទឹកឆៅសម្រាប់ផលិតទឹកស្អាតបម្រើឲ្យការប្រើប្រាស់ក្នុងទីប្រជុំជនក្រុងសំរោង ៕