លោក ហៀង ម៉េង បានចុះត្រួតពិនិត្យការងារគម្រោងស្តារឡើងវិញទំនប់អាងទឹកចំការតែ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលរងការខូចខាតដោយសារទឹកជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២០  

ខេត្តកំពង់ស្ពឺ ÷ នៅថ្ងៃចន្ទ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយមន្រ្តីបច្ចេកទេស បានចុះត្រួតពិនិត្យការងារគម្រោងស្តារឡើងវិញទំនប់អាងទឹកចំការតែ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលរងការខូចខាតដោយសារទឹកជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២០ កន្លងទៅ ។ គិតមកដល់ពេលនេះការងារសម្រេចបាន ៨០% នៃផែនការ ។ ការងាររួមមានដូចខាងក្រោម ៖
– ស្តារឡើងវិញទំនប់ប្រវែង៨០ម៉ែត្រ ជើងទេរទំនប់ប្រវែង ១២០ ម៉ែត្រ
– សាងសង់សំណង់ស្នូលបេតុង ០១កន្លែង
– សាងសង់សំណង់លូជ្រុង(ទ្វារ២) ០១កន្លែង
– ជួសជុលកន្ទុយសំណង់បង្ហៀរ ០១កន្លែង
– ជួសជុលសំណង់បង្ហៀរ ០១កន្លែង ៕