លោក ញឺន កួន តំណាងឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នាំយកអង្ក ប្រគល់ជូនសម្ព័ន្ធមេត្រីភាពកងទ័ព វរៈសេនាតូចលេខ០១ និងលេខ០២

ខេត្តឧត្តរមានជ័យ ÷ នៅថ្ងៃពុធ ៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ តំណាងឲ្យឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បាននាំយកអង្កចំនួន ០៦តោន ប្រចាំត្រីមាសទី១ ឆ្នាំ២០២១ ប្រគល់ជូនសម្ព័ន្ធមេត្រីភាពកងទ័ព វរៈសេនាតូចលេខ០១ និងលេខ០២ ចំណុះតំបន់ប្រតិបត្តិការសិករងឧត្តរមានជ័យ ឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រចាំទិសប្រាសាទតាក្របី ៕