ឯកឧត្តម ចាន់ ស៊ីណាត នាយកនៃ PMU-ADB and WB MOWRAM បានអញ្ជើញដឹកនាំការចូលរួមប្រជុំជា Video Conference, VC  ជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី ADB និងក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ MEF  

នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ ដោយបានទទួលនូវការអនុញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមអនុរដ្ឋលេខាធិការ ចាន់ ស៊ីណាត និងជានាយកនៃ PMU-ADB and WB MOWRAM របស់ក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំការចូលរួមប្រជុំជា Video Conference, VC នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម សាលប្រជុំរំដួល ជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី ADB និងក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ MEF ។
អញ្ជើចូលរួមក្នុងពិធីប្រជុំនោះ រួមមាន ៖
១- ឯកឧត្តម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួង MEF ជាសហប្រធានអង្គប្រជុំ តំណាងជាន់ខ្ពស់របស់ក្រសួងMEF
២- លោកជំទាវ Sunniya Durrani-Jamal តំណាងស្ថាន ADB ប្រចាំប្រទេសកម្ពុជា ជាសហប្រធានអង្គប្រជុំ
៣- ឯកឧត្តម អស់លោក លោកស្រី តំណាងជាន់ខ្ពស់របស់ក្រសួង MEF ជាច្រើនរូប និងបណ្តាក្រសួងពាក់ព័ន្ធទាំងអស់
៤- លោកប្រធាន និងអនុប្រធាននាយកដ្ឋានពាក់ព័ន្ធទាំងអស់ លោក លោកស្រី និងនាងកញ្ញា មន្រ្តីជាន់ខ្ពស់របស់ ADB ជាច្រើនរូប
៥- សហការីជាច្រើនរូបអញ្ជើញពីអង្គភាពនានាចំណុះឲ្យក្រសួងធនធានទឹក និងឧតុនិយម
៦- ក្រុមទីប្រឹក្សាADB, CFW, និងWB ប្រចាំនៅក្នុងក្រសួងធនធានទឹក និងឧតុនិយម និងប្រចាំនៅក្នុងក្រសួង MEF
ការប្រជុំនេះស្តីពី កម្មវិធីវិនិយោគទុនរបស់ ADB សម្រាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤ ដើម្បីកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ។
ក្រុមបេសកកម្មកសាងកម្មវិធីវិនិយោគទុនលើ កិច្ចអភិវឌ្ឍន៍គ្រប់វិស័យរបស់ប្រទេសកម្ពុជា ដែលដឹកនាំដោយ ADB នឹងអញ្ជើញចូលជួបសម្តែងការគួរសម ធ្វើរបាយការណ៍កិច្ចសហប្រតិបត្តិការកន្លងមកលើវិស័យទឹក ជូនឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដ៏ខ្ពង់ខ្ពស់ រួចសុំការសម្រេចពី ឯកឧត្តមរដ្ឋមន្ត្រី លើកម្មវិធីវិនិយោគថ្មីរបស់ ADB ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធទឹក នាពេលដ៏ខ្លីខាងមុខនេះ ៕