មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះធ្វើការជួសជុលកែលម្អសំណង់ទ្វារទឹកស្វ័យប្រវត្តិដែលរងការខូចខាតនៅរដូវវស្សាកន្លងមក នៅប្រព័ន្ធធារាសាស្រ្តស្ទឹងជោរ

ខេត្តព្រៃវែង ÷ នៅថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ក្រុមការងារបច្ចេកទេសនាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះធ្វើការជួសជុលកែលម្អសំណង់ទ្វារទឹកស្វ័យប្រវត្តិដែលរងការខូចខាតនៅរដូវវស្សាកន្លងមក នៅប្រព័ន្ធធារាសាស្រ្តស្ទឹងជោរ ស្ថិតនៅឃុំក្រញ៉ូង ស្រុកកំចាយមារ ខេត្តព្រៃវែង ៕