ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម  ចុះពិនិត្យផ្ទាល់អំពីទីតាំងនិងឧបករណ៍សម្ភារៈទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល

នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមនិងឯកឧត្តមអគ្គនាយកកិច្ចការរដ្ឋបាល ដែលជាប្រធានអនុគណៈកម្មការប្រចាំក្រសួង បានទៅពិនិត្យផ្ទាល់អំពីទីតាំងនិងឧបករណ៍សម្ភារៈទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ក្នុងការកែលម្អ ដែលមានបន្តិចបន្តួចដូចជា ៖ ផ្ទាំងប៉ាណូ វាំងនន និងពិសេសអាហារសម្រន់ពេលចាក់វ៉ាក់សាំងឲ្យមន្រ្តីរាជការរួចនៅបន្ទប់រងចាំ ។ សម្រាប់ក្រសួងធនធានទឹក និងឧតុនិយម នឹងចាប់ផ្តើមប្រព្រឹត្តទៅនាថ្ងៃទី ០៦ ដល់ថៃ្ងទី ០៩ ខែមេសានេះ ៕