ឯកឧត្តម លឹម វីរក្ស -ឯកឧត្តម ឈា ប៊ុនរិទ្ធ ចូលរួមពិធីបើកវគ្គសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ភាពពជាអ្នកដឹកនាំ និងនវានុវត្តន៍ “ Launching Workshop On Leadership And Innovation Program” តាមរយៈប្រព័ន្ធ online ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ព្រំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ

នៅថ្ងៃចន្ទ ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម លឹម វីរក្ស អគ្គនាយកកិច្ចការរដ្ឋបាល ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស ឯកឧត្តម ស៊ិន វិសិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរទន្លេសាប ឯកឧត្តម ឡុង សារ៉ាវុធ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិទន្លេមេគង្គ និងឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការរងនៃអាជ្ញាធរទន្លេសាប បានចូលរួមពិធីបើកវគ្គសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ភាពពជាអ្នកដឹកនាំ និងនវានុវត្តន៍ “ Launching Workshop On Leadership And Innovation Program” តាមរយៈប្រព័ន្ធ online ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ព្រំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។ សិក្ខាសាលានេះ មានការចូលរួមចែករំលែកពីអគ្គរដ្ឋទូតអូស្ត្រាលី តំណាងធនាគារពិភពលោក តំណាងសហភាពអឺរ៉ុប គោលបំណងសំខាន់ចំនួន ០២ គឺ ១)-បង្ហាញពីកម្មវិធីសិក្សាពីចម្ងាយស្តីពី “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” និង ២)-ដាក់ឲ្យដំណើរការវគ្គបណ្តុះបណ្តាលនេះ ៕