ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ ចុះធ្វើការជួសទំនប់គោកឪឡោក ប្រវែងប ៧៥០ម៉ែត្រ

ខេត្តឧត្តរមានជ័យ ÷ នៅថ្ងៃអាទិត្យ ១៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានចុះធ្វើការជួសទំនប់គោកឪឡោក ប្រវែងប ៧៥០ម៉ែត្រ សាងសង់ទ្វារទឹកមុខកាត់ទំហំ ១ម៉ែត្រចំនួន ០១កន្លែង ស្ថិតនៅឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។ ក្រោយពេលជួសជុលរួចទំនប់នេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដី ១៥០ហិកតា ដំណាំរួមផ្សំ ០៥ហិកតា និងជាប្រភពសម្រាប់ផ្គតផ្គង់ទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃចំនួន ៥០០គ្រួរសារ ព្រោះតំបន់នេះនាពេលកន្លងមកតែងប្រឈម និងការខ្វះខាតទឹកប្រើប្រាស់នារដូវប្រាំង ៕