វឌ្ឍនភាព នៃការងារជីកប្រឡាយរងតាសុវណ្ណ ស្ថិតនៅក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង
ខេត្តបាត់ដំបង ÷ វឌ្ឍនភាព ការងារជីកប្រឡាយរងតាសុវណ្ណ និងសាងសង់សំណង់សិល្បការ ការដ្ឋាននេះស្ថិតនៅក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។ មានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន ១.៧៨៥ ហិកតា ស្រូវប្រាំងចំនួន ៥៨០ ហិកតា និងដំណាំរួមផ្សំចំនួន ២០ ហិកតា ។ ការងារចាប់អនុវត្តពីថៃ្ងទី១ ខែកុម្ភៈ ឆ្នាំ២០២១ មកដល់បច្ចុប្បន្ននេះ សម្រេចបានប្រមាណ ៧០% ។
ទំហំការងាររួមមានដូចខាងក្រោម ៖
-ជីកប្រឡាយរងតាសុវណ្ណ Sc1 ប្រវែង ៦.៤៥០ ម៉ែត្រ
-ជីកប្រឡាយរងតាសុវណ្ណ Sc2 ប្រវែង ៤.២៥០ ម៉ែត្រ
-សាងសង់សំណង់លូចម្លងលេីប្រឡាយរង Sc1 ប្រវែង ៣៧ ម៉ែត្រ ចំនួន ០១ កន្លែង
-សាងសង់សំណង់ស្ទាក់ទឹកលេីប្រឡាយរង Sc1 និង Sc2 (ទ្វារ២) ចំនួន ០៨ កន្លែង
-សាងសង់សំណង់លូដោះទឹកលេីភ្លឺប្រឡាយរង Sc1 ចំនួន ០២កន្លែង
-សាងសង់សំណង់លូយកទឹកលេីភ្លឺប្រឡាយរង Sc1 និង Sc2 (ទ្វារ២) ចំនួន ១១ កន្លែង
-សាងសង់សំណង់លូចម្លងលេីប្រឡាយរង Sc1 ចំនួន ០១ កន្លែង
-សាងសង់សំណង់ទ្វារទឹកលេីប្រឡាយរង Sc2(ទ្វារ២) ចំនួន ០១កន្លែង ៕














