ឯកឧត្តម ឈា ប៊ុនរិទ្ធ ដឹកនាំក្រុមការងារមន្រ្តីបច្ចកទេស ចុះសិក្សាសក្តានុពលប្រភពទឹក និងអាងទឹក ព្រមទាំងគុណភាពទឹកនៃប្រព័ន្ធធារាសាស្ត្រទឹកឆា ស្ថិតនៅស្រុកព្រៃឈរ ខេត្កំពង់ចាម
ខេត្តកំពង់ចាម ÷ នៅថ្ងៃអង្គារ ១៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេទេស រួមទាំងប្រធាននាយកដ្ឋានជំនាញពាក់ព័ន្ធ បានដឹកនាំក្រុមការងារមន្រ្តីបច្ចកទេសនៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយប្រធានមន្ទីរ និងក្រុមការងារមន្រ្តី នៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម ចុះសិក្សាសក្តានុពលប្រភពទឹក និងអាងទឹក ព្រមទាំងគុណភាពទឹកនៃប្រព័ន្ធធារាសាស្ត្រទឹកឆា ស្ថិតនៅស្រុកព្រៃឈរ ខេត្កំពង់ចាម។ បន្ទាប់មក ក្រុមការងារបានបន្ត ចុះពិនិត្យការងារប្រមូលផលស្រូវប្រាំង និងការ ចាប់ផ្តើមការងារបង្កបង្កើនផលស្រូវវស្សារបស់បងប្អូនប្រជាកសិករ ៕