ឯកឧត្តម ឈា ប៊ុនរិទ្ធ  ចូលរួមអមដំណើរក្រុមការងារដែលដឹកនាំដោយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងសក្តានុពលទឹក និងបានដោះស្រាយបញ្ហាទឹកដើម្បីផ្គត់ផ្គង់ដល់ទីប្រជុំជនក្នុងស្រុកព្រៃនប់ 

នៅថ្ងៃសុក្រ ៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងលោកអគ្គនាយករងកិច្ចការបច្ចេកទេស លោកប្រធាននាយដ្ឋានវិស្វកម្ម និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានចូលរួមអមដំណើរក្រុមការងារដែលដឹកនាំដោយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ឯកឧត្តម តន់ សុជា អគ្គនាយកទឹកស្អាត នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ផងដែរ។

ក្រុមការងារបានចុះពិនិត្យទីតាំងសក្តានុពលទឹក និងបានដោះស្រាយបញ្ហាទឹកដើម្បីផ្គត់ផ្គង់ដល់ទីប្រជុំជនក្នុងស្រុកព្រៃនប់ ដែលក្នុងនោះក្រុមការងារបានចុះពិនិត្យ៖
១. ទីតាំងអាងទឹកថ្មដា ស្ថិតក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់
២. ទីតាំងអាងទឹកសំរុង ស្ថិតក្នុងឃុំសំរុង និងឃុំអណ្តូងថ្ម ស្រុកព្រៃនប់
៣. ទីតាំងទីទំនាបវាលស្បូវ ស្ថិតក្នុងភូមិព្រែកផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់
៤. ទីតាំងស្រះទឹក ស្ថិតក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់
នៅរសៀលថ្ងៃដដែលនេះដែរ ក្រុមការងារអន្តរក្រសួងក៏បានបន្តចុះពិនិត្យរកទីតាំងដើម្បីបង្កើតអាងទឹកសម្រាប់ផលិតទឹកស្អាត ០១កន្លែងទៀត ដេីម្បីផ្គត់ផ្គង់ដល់ទីក្រុងរដ្ឋបាលក្រុងបូកគោថ្មី ដែលស្ថិតនៅក្នុងខេត្តកំពត ៕