ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះធេី្វការងារជួសជុលថែទាំប្រចាំ ទំនប់កញ្ចំ ស្ថិតក្នុងឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង

ខេត្តព្រៃវែង ÷ នៅថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះធេី្វការងារជួសជុលថែទាំប្រចាំ ទំនប់កញ្ចំ ស្ថិតក្នុងឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ។ ក្នុងនោះទំនប់មេប្រវែង ៧០០ម៉ែត្រ ទំនប់សណ្តរប្រវែង ២.១៧០ម៉ែត្រ សំណង់បង្ហៀរ ០១កន្លែង ប្រវែង ៩៤ម៉ែត្រ សំណង់ទ្វារទឹកចំនួន ៥ កន្លែង ។ មានលទ្ធភាពស្រោចស្រព ស្រូវចំនួន ២.២៦០ហិកតា ស្រូវប្រាំងចំនួន ៤៦០ហិកតា និងស្រូវវស្សាចំនួន ១៨០០ហិកតា ៕