វឌ្ឍនភាពនៃការងារជីកព្រែកភ្នំល្ងៀង មានទីតាំងស្ថិតនៅ ក្នុងឃុំស្តេចគង់ខាងជើង និងឃុំស្តេចគង់ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត

ខេត្តកំពត ÷ វឌ្ឍនភាពនៃការងារជីកព្រែកភ្នំល្ងៀង មានទីតាំងស្ថិតនៅ ក្នុងឃុំស្តេចគង់ខាងជើង និងឃុំស្តេចគង់ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ។ ព្រែកភ្នំល្ងៀង ទទួលប្រភពទឹកពីផ្ទៃរងទឹកភ្លៀង ស្ទឹងកោះស្លា ស្ទឹងទូកមាស ទន្លេបាសាក់ និងភ្ទាប់ចរន្តទឹកពីប្រឡាយមេកាវ៉ាក់ ។ សក្កានុពលរបស់ព្រែកភ្នំល្ងៀង អាចធ្វើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ដំណាំស្រូវវស្សាចំនួន ១.០៥២ហ.ត ដំណាំស្រូវប្រាំងចំនួន៤៥០ហ.ត និងប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋចំនួន ០៥ភូមិ ។ បច្ចុប្បន្នក្រុមការងារ សម្រេចបាន ៨៥% ក្នុងទំហំការងារ រួមមាន ៖
-ជីកព្រែកភ្នំល្ងៀងប្រវែង ៧.០០០ម
-សាងសង់សំណង់ទ្វារទឹកលើព្រែក (ទ្វារ៣) ចំនួន ០១កន្លែង
-សាងសង់សំណង់លូយកទឹកលើភ្លឺព្រែក (Ø100សម) ចំនួន ០៧កន្លែង
-សាងសង់សំណង់ស្ទាក់ទឹកលើព្រែក (ទ្វារ៣) ចំនួន ០៤កន្លែង
សូមបញ្ជាក់ថា មុនពេលជីកព្រែកភ្នំល្ងៀង ប្រជាពលរដ្ឋជួបការលំបាកខ្លាំង ដោយគ្មានទឹកប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពលើការងារបង្កបង្កើនផលកសិកម្ម ដោយពោះព្រែកគោករាក់ គ្មានទឹកហូរចូលនៅរដូវវស្សា ម្យ៉ាងទៀតពោះព្រែកត្រូវបានជនឆ្លៀតឱកាសលបលួចចាក់ដី ទន្រ្ទានយកដីព្រែកមកធ្វើជាកម្មសិទ្ធ ៕