វឌ្ឍនភាពនៃការសាងសង់ទំនប់អាងទឹកត្រពាំងព្រៃ ស្ថិតនៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ
ខេត្តក្រចេះ ÷ នៅថ្ងៃសុក្រ ១០កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ ចុះធ្វើការសាងសង់ទំនប់អាងទឹកត្រពាំងព្រៃ ស្ថិតនៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។ រហូតមកដល់បច្ចុប្បន្ននេះ សម្រេចបាន៧២ % នៃផែនការ ក្នុងទំហំការងារ រួមមាន ៖
-សាងសង់ទំនប់អាងទឹកត្រពាំងព្រៃ ប្រវែង ៨៥០ ម
-ជីកប្រឡាយខែ្សទី២ ប្រវែង ៦៦០
-សំណង់សង់សំណង់បង្ហៀរ ប្រវែង៣០ម ចំនួន១កន្លែង
-សំណង់សង់សំណង់សិល្បការ ចំនួន០៧កន្លែង
-សាងសង់សំណង់សិល្ប
-សាងសង់សំណង់លូមូលបញ្ចូលទឹក(ទ្វារ១) ចំនួន១កន្លែង លើភ្លឺឆ្វេងប្រឡាយខ្សែទី២
ទំនប់អាងទឹកត្រពាំងព្រៃ មានលទ្ធភាពស្រោចស្រពប្រមាណជាង ៣០០ហិកតា ៕



































