លោក អ៊ុក វណ្ណា ចុះពិនិត្យមើលការងារស្តារព្រែកទឹកដោះ ស្ថិតនៅក្នុងឃុំកំពង់អូស ស្រុកពញាឮ ខេត្តកណ្តាល

ខេត្តកណ្តាល ÷ នៅថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ នាយកដ្ឋានវិស្វកកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល ចុះពិនិត្យមើលការងារស្តារព្រែកទឹកដោះ មានទីតាំងស្ថិតនៅក្នុងឃុំកំពង់អូស ស្រុកពញាឮ ខេត្តកណ្តាល ។ ព្រែកនេះ មានបណ្តោយប្រមាណ ៦.០០០ម ជាព្រែកធម្មជាតិ មានតួនាទី ទទួលយកទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងទឹកហូរចូលពីទន្លេសាបនៅរដូវវស្សាមកធ្វើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្មវាលទំនាបស្រូវប្រាំង ប្រមាណ ៤៤៥ហ.ត ។ ដោយបច្ចុប្បន្នព្រែកទឹកដោះ មានសភាពគោករាក់កំណកល្បាប់ ដែលជាហេតុបណ្តាលឲ្យព្រែកមិនអាចនាំទឹកហូរទៅស្រោចស្រពនៅវាលទំនាបស្រូវប្រាំងបានតាមរដូវកាល ទើបតំរូវឲ្យធ្វើការស្តារព្រែកក្នុង ទំហំការងារ រួមមាន ៖
-ស្តារព្រែកទឹកដោះប្រវែង ២.១០០ម
-ជួសជុលភ្លឺព្រែក ប្រវែង ៤.២០០ម
-សាងសង់សំណង់ស្ទាក់ទឹកលើព្រែកទឹកដោះ (ទ្វារ៤) ០១កន្លែង
-សាងសង់សំណង់លូចម្លងលើព្រែក ០១កន្លែង ៕

20