លោក ឃុន សាខឿន ចុះពិនិត្យការងារសាងសង់បន្ថែមសំណង់បង្ហៀរ លើទំនប់អាងទឹកប្រមូលដុំ មានទីតាំងស្ថិតនៅក្នុងឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង

ខេត្តព្រៃវែង ÷ នៅថ្ងៃអាទិត្យ ៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នាយកដ្ឋានវិស្វកកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រៃវែង ចុះពិនិត្យការងារសាងសង់បន្ថែមសំណង់បង្ហៀរ លើទំនប់អាងទឹកប្រមូលដុំ មានទីតាំងស្ថិតនៅក្នុងឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ។ ទំនប់អាងទឹកប្រមូលដុំមានតួនាទីទទួលយកទឹកពីទន្លេវ៉ៃគោ តាមរយៈប្រព័ន្ធធារាសាស្ត្រវ៉ៃគោ និងមួយផ្នែកទៀតពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ មានលទ្ធភាពរក្សាទឹកទុកសម្រាប់ធ្វើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផល ស្រូវរដូវវស្សា ស្រូវរដូវប្រាំង និងដំណាំរួមផ្សំ របស់បងប្អូនប្រជាពលរដ្ឋចំនួន ០៦ភូមិ ក្នុងឃុំស្មោងខាងជើង របស់ស្រុកកំចាយមារ និងឃុំព្រាល ស្រុកកញ្ជៀច ខេត្តព្រៃវែង ។
រហូតមកដល់បច្ចុប្បន្ននេះ ការងារសម្រេចបាន ៨៥% នៃផែនការរួមមាន ៖
-ជួសជុលសំណង់បង្ហៀរ ០១កន្លែង លើទំនប់អាងទឹកប្រមូលដុំ
-សាងសង់បន្ថែមសំណង់ទ្វារទឹក (ទ្វារ៥) ចំនួន ០១កន្លែង
-សាងសង់សំណង់ចែកចាយទឹក (ទ្វារ៥) ចំនួន ០១កន្លែង ៕