វឌ្ឍនភាពនៃការងារសាងសង់សំណង់ស្ទាក់ទឹកស្ទឹងមង្គលបុរី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ÷ វឌ្ឍនភាពនៃការងារសាងសង់សំណង់ស្ទាក់ទឹកស្ទឹងមង្គលបុរី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។ គម្រោងសាងសង់សំណង់ស្ទាក់ទឹកស្ទឹងមង្គលបុរី គឺដើម្បីរួមចំណែករកដំណោះស្រាយទឹក ជូនប្រជាកសិករសម្រាប់ស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ស្រូវរដូវវស្សាចំនួន ១.៨៥០ហិកតា ស្រូវរដូវប្រាំង ចំនួន៣៦០ហិកតា ដំណាំរួមផ្សំចំនួន ៤៧០ហិកតា និងប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋចំនួន០៨ភូមិ មានចំនួន ២.២០៨គ្រួសារ ។ សំណង់ស្ទាក់ទឹកស្ទឹងមង្គលបុរី មានតួនាទីទទួលយកទឹកពីប្រភពទឹកមកពីប្រទេសថៃឡង់ត៍ ផ្ទៃរងទឹកភ្លៀងពីខេត្តប៉ៃលិន និងមួយផ្នែកទៀតពីផ្ទៃរងទឹកក្នុងតំបន់ ហើយហូរចូលទៅបឹងទន្លេសាប។
បច្ចុប្បន្នក្រុមការងារ សម្រេចបាន ៥០% ក្នុងទំហំការងារ រួមមាន ៖
-សាងសង់សំណង់ស្ទាក់ទឹក ចំនួន ០១កន្លែង លើស្ទឹងមង្គលបុរី
-សាងសង់ទំនប់សណ្តរស្ទឹងមង្គលបុរីប្រវែង ៣៥០ម
សូមបញ្ជាក់ថា ក្រោយពេលសាងសង់សំណង់ស្ទាក់ទឹកស្ទឹងមង្គលបុរី បានរួចរាល់តាមលក្ខណៈបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម សំណង់ស្ទាក់ទឹកស្ទឹងមង្គលបុរី នឹងមានលទ្ធភាពនាំទឹកយកមកសម្រាប់ធ្វើការស្រោចស្រព និងប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានយ៉ាងល្អប្រសើរ ៕