ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស ចូលរួមជួបប្រជុំពិភាក្សាក្នុងកម្រិតបច្ចេកទេស តាមប្រព័ន្ធអនឡាញ ZOOM ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការរៀបចំផែនការវិនិយោគសាធារណ:រយ:ពេលមធ្យម ០៣ឆ្នាំរំកិល នៃផែនការយុទ្ធសាស្ត្រថវិកា (BSP) ឆ្នាំ ២០២២-២០២៤
នាព្រឹកថ្ងៃសុក្រ ២កេីត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ក្រោមអធិបតីភាព ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចូលរួមជួបប្រជុំពិភាក្សាក្នុងកម្រិតបច្ចេកទេស តាមប្រព័ន្ធអនឡាញ ZOOM ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការរៀបចំផែនការវិនិយោគសាធារណ:រយ:ពេលមធ្យម ០៣ឆ្នាំរំកិល នៃផែនការយុទ្ធសាស្ត្រថវិកា (BSP) ឆ្នាំ ២០២២-២០២៤ ដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ០៤ ផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដេីម្បីទទួលបាននូវធាតុចូលបន្ថែមសម្រាប់ជាមូលដ្ឋាន ក៏ដូចជាទឡ្ហីករណ៍ក្នុងការរៀបចំផែនការអាទិភាពនៃគម្រោងចំណាយចរន្ត និងចំណាយវិនិយោគ ទៅតាមកញ្ចប់វិភាជន៍ថវិការបស់រាជរដ្ឋាភិបាល ឲ្យបានទាន់ពេលវេលា និងត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព គណនេយ្យភាព និងសង្គតិភាព ដោយគោរពទៅតាមពិដានថវិកានៃសារាចរណែនាំ៕




























