ឯកឧត្តម លឹម គានហោ ផ្តល់ជូននូវបរិក្ខារអនាម័យរួមមាន ម៉ាស ស្រោមដៃពេទ្យ និងទឹកអាកុល ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ជាលើកទី ៤ សម្រាប់ប្រើប្រាស់ក្នុងកិច្ចការងារប្រចាំថ្ងៃ

នៅថ្ងៃពុធ ៧កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានផ្តល់ជូននូវបរិក្ខារអនាម័យរួមមាន ម៉ាស ស្រោមដៃពេទ្យ និងទឹកអាកុល ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ជាលើកទី ៤ សម្រាប់ប្រើប្រាស់ក្នុងកិច្ចការងារប្រចាំថ្ងៃ ដើម្បីចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ៕