ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះធេី្វការងារជួសជុលថែទាំប្រចាំ ទំនប់ស្ទឹងចារ ស្ថិតក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង

ខេត្តព្រៃវែង ÷ នៅថ្ងៃសៅរ៍ ១០កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះធេី្វការងារជួសជុលថែទាំប្រចាំ ទំនប់ស្ទឹងចារ ស្ថិតក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ក្នុងនោះរួមមាន ៖
១-ទំនប់ចំនួនមេ ០១ខ្សែប្រវែង ១.២០០ម៉ែត្រ
២-ទំនប់សណ្តរ ០១ខ្សែប្រវែង ១.២០០ម
៣-ប្រឡាយមេ ០២ខ្សែប្រវែង ៦.២៨៩ម
៤-សំណង់ដោះទឹកចំនួន ០១កន្លែង
៥-សំណង់បង្ហៀរចំនួន ០១កន្លែង ប្រវែង ៣២ម
៦-សំណង់បញ្ចេញទឹកចំនួន០៣កន្លែង
៧-សំណង់ស្ទាក់ទឹកចំនួន ០៣កន្លែង
៨-សំណង់ចែកចាយទឹកចំនួន ០៥កន្លែង
ប្រព័ន្ធនេះមានលទ្ធភាពស្រោចស្រព ស្រូវវស្សាចំនួន ២.៣៤០ហិកតា ៕