លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ តំណាងឲ្យឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បាននាំយកអង្កចំនួន ០៦តោន ប្រចាំត្រីមាសទី២ ឆ្នាំ២០២១ ប្រគល់ជូនសម្ព័ន្ធមេត្រីភាពកងទ័ព វរៈសេនាតូចលេខ០១ និងលេខ០២

ខេត្តឧត្តរមានជ័យ ÷ នៅថៃ្ងពុធ ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ តំណាងឲ្យឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បាននាំយកអង្កចំនួន ០៦តោន ប្រចាំត្រីមាសទី២ ឆ្នាំ២០២១ ប្រគល់ជូនសម្ព័ន្ធមេត្រីភាពកងទ័ព វរៈសេនាតូចលេខ០១ និងលេខ០២ ចំណុះតំបន់ប្រតិបត្តិការសិករងឧត្តរមានជ័យ ឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រចាំទិសប្រាសាទតាក្របី ៕