មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បញ្ជូនម៉ាស៊ីនបូមទឹកចល័តកម្លាំង ៦៥សេះ ចំនួន ០២គ្រឿង ដេីម្បីជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវវស្សាចំនួន ០២ទីតាំង នៅស្រុកគងពិសី និង ក្រុងច្បារមន ខេត្តកំពង់ស្ពឺ 

ខេត្តកំពង់ស្ពឺ ÷ គិតត្រឹមថ្ងៃសុក្រ ៨រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនិងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បានបញ្ជូនម៉ាស៊ីនបូមទឹកចល័តម៉ាកឥណ្ឌា កម្លាំង ៦៥សេះ ចំនួន ០២គ្រឿង ដេីម្បីជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវវស្សាចំនួន ០២ទីតាំង។
ទីតាំងទី១ ស្ថិតនៅក្នុងភូមិគត ឃុំព្រះនិពាន ស្រុកគងពិសី និងទី២ ស្ថិតនៅក្នុងភូមិទួលធ្នុង សង្កាត់រកាធំ ក្រុងច្បារមន ដែលអាចបូមសង្រ្គោះ មានផ្ទៃដីប្រមាណ ២១៥ ហ.ត ៕