លោក ង៉ា លីហុង ចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងពិនិត្យផ្នែកបច្ចេកទេស ការងារសាងសង់សំណង់ធារាសាស្ត្រកូនដំរី ស្ថិតក្នុងឃុំស្ទឹងត្រង់

ខេត្តប៉ៃលិន ÷ នៅថ្ងៃអាទិត្យ ១០រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ លោក ង៉ា លីហុង ប្រធានមន្ទីរធនធានធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានដឹកនាំមន្ត្រីបច្ចេកទេស ចុះត្រួតពិនិត្យការងាររួមមាន ៖
១- ពិនិត្យវឌ្ឍនភាពការងារ និងពិនិត្យផ្នែកបច្ចេកទេស ការងារសាងសង់សំណង់ធារាសាស្ត្រកូនដំរី ស្ថិតក្នុងឃុំស្ទឹងត្រង់ អនុវត្តបាន ៧០%
២- ពិនិត្យលទ្ធផលការងារ ស្តារនិងជួសជុល ប្រឡាយរងផ្ទះស្បូវប្រវែង២,០០០ ម សម្រេចលទ្ធផលបាន ១០០ %
៣- ស្ថានភាពទឹកក្នុងប្រព័ន្ធធារសាស្ត្រអូរដូនតា និងពិនិត្យស្ថានភាពស្រូវ របស់បងប្អូនប្រជាកសិករក្នុងភូមិដីស ឃុំស្ទឹងត្រង់ ដែលកំពុងប្រឈម និងកង្វះទឹកស្រោចស្រព ។
៤- ពិនិត្យភូមិសាស្ត្រ ដើម្បីរៀបចំតម្លើងម៉ាស៊ីនបូមទឹកខ្នាតធំ ៦៥ សេះ ដើម្បីអន្តរាគមន៍បូមទឹក សង្គ្រោះស្រូវរបស់បងប្អូនប្រជាកសិករ ក្នុងភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ៕