ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ ចុះកាយហែកចាក់បំពេញដីអិដ្ឋពង្រឹងធ្វើស្នូលតួទំនប់តាអែន

ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃសៅរ៍ ១កេីត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ ចុះកាយហែកចាក់បំពេញដីអិដ្ឋពង្រឹងធ្វើស្នូលតួទំនប់តាអែន ដែលមានការជ្រាបទឹកខ្លាំងនាពេលកន្លងមក ប្រវែង ១១៥០ម៉ែត្រ ស្ថិតនៅឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។ ទំនប់នេះលទ្ធភាពស្រោចលើផ្ទៃដីស្រូវវស្សាចំនួន ៨៦៧ហិកតា និងស្រូវរដូវប្រាំងចំនួន ២០០ហិកតា ៕