ឯកឧត្តម ចាន់ ស៊ីណាត  បានអញ្ជើញចូលរួមការប្រជុំស្តីពីការអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ក្នុងខេត្តមណ្ឌលគីរី ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ MEF ជា Video Conference, VC 

នៅថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងសហការី បានអញ្ជើញចូលរួមការប្រជុំស្តីពីការអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ក្នុងខេត្តមណ្ឌលគីរី ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ MEF ជា Video Conference, VC នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម នាសាលប្រជុំរំដួល។
ទំហំការងារដែលនឹងត្រូវប្រតិបត្តិការនាពេលខាងមុខនោះគឺ៖ ធ្វើការគ្រប់គ្រងទឹក និងការប្រើប្រាស់ទឹក សម្រាប់បម្រើឲ្យលើគ្រប់វិស័យក្នុងភូមិសាស្រ្តទំនប់អូរទេ ទំនប់លើ ទំនប់ក្រោម និងប្រព័ន្ធពាក់ព័ន្ធទាំងអស់របស់វា ក្នុងក្រុងសែនមនោរម្យ។
អញ្ជើចូលរួមក្នុងពេលនោះរួមមាន ៖
១- ឯកឧត្តម ហែម វ៉ាន់ឌី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF តំណាងជាន់ខ្ពស់របស់ក្រសួង MEF
២- ឯកឧត្តមអគ្គនាយកនៃគ្រប់អគ្គនាយដ្ឋានរបស់ក្រសួង MEF អស់លោក លោកស្រី ប្រធាន និងអនុប្រធាននាយកដ្ឋានរបស់គ្រប់នាយកដ្ឋានក្នុងក្រសួង MEF តំណាងជាន់ខ្ពស់របស់ក្រសួង MEF
៣- ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកទេស និងនាវានុវត្តន៏, MISTI ជាច្រើនរូប
៤- ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ GDR របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF
៥- ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តមអភិបាលរងខេត្តមណ្ឌលគីរី
៦- ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគីរី និងមន្ទីរពាក់ព័ន្ធទាំងអស់ជុំវិញខេត្ត
ជាទីបញ្ចប់ និងជាលទ្ធផលផ្លែការរបស់អង្គប្រជុំខាងលើគឺការព្រមព្រៀងគ្នាចុះអនុវត្តការងារជាក់ស្តែងជាបន្ទាន់ក្នុងខេត្តមណ្ឌលគីរី ដោយក្រសួងធនធានទឹក និងឧតុនិយមជាអ្នកដឹកនាំអនុវត្តដោយមានការគាំទ្រ និងសហប្រតិបត្តិការជិតសិទ្ធពីសំណាក់ក្រសួង MEF ដោយមានការសហការពីសំណាក់ក្រសួង MISTI មានការសហការពីសំណាក់សាលាខេត្តមណ្ឌលគីរី និងមានការសហការពីសំណាក់ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ៕