ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម និងអ្នកជំនាញកូរ៉េ  ចុះបេសកកម្ម ថែទាំ ស្ថានីយឧតុនិយមស្វ័យប្រវត្តិ មេសាន និងស្ថានីយស៊ីធរកណ្តាល ខេត្តព្រៃវែង  ស្ថានីយរមាសហែក និងស្ថានីយចន្រ្ទា ខេត្តស្វាយរៀង

(ខេត្តព្រៃវែង-ខេត្តស្វាយរៀង) ÷ នៅថ្ងៃអង្គារ ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម និងអ្នកជំនាញកូរ៉េ បានសហការ ជាមួយមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រៃវែង និងខេត្តស្វាយរៀង ចុះបេសកកម្ម ថែទាំ ស្ថានីយឧតុនិយមស្វ័យប្រវត្តិ មេសាន និងស្ថានីយស៊ីធរកណ្តាល ខេត្តព្រៃវែង ។ ស្ថានីយរមាសហែក និងស្ថានីយចន្រ្ទា ខេត្តស្វាយរៀង ។ ក្រុមការងារបាន ៖
-ត្រួតពិនិត្យប្រអប់ទទួលទិន្នន័យ (data logger) ដើម្បីបញ្ជូនទិន្នន័យទៅកាន់ម៉ាស៊ីនមេ (Computer Server) បានល្អ
– ធ្វើតេស្តឧបករណ៍វាស់បរិមាណទឹកភ្លៀង
-សម្អាតបន្ទះសូឡា ដើម្បីស្រូបពន្លឺព្រះអាទិត្យបញ្ចូលថ្ម បានល្អ
– លាងសម្អាតឧបករណ៍វាស់ស្ទង់ដូចជា៖ សីតុណ្ហភាព ទឹកភ្លៀង សំណើមបរិយាកាស ទិសដៅខ្យល់ និងល្បឿនខ្យល់
– សម្អាតទីធ្លាក្នុងបរិវេណស្ថានីយ ៕