ឯកឧត្ដម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងគណៈកម្មាធិការលទ្ធកម្ម (គល) និង (អល) និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួល ការងារនៃគម្រោងការពារច្រាំងទន្លេមេគង្គ ចំនួន ០៣ ទីតាំង ដែលការងារសម្រេចបាន ១០០%
ខេត្តត្បូងឃ្មុំ ÷នៅថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងគណៈកម្មាធិការលទ្ធកម្ម (គល) និង (អល) នៃក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីលោក ស៊ុយ សុវណ្ណ អនុប្រធាននាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ និងលោកអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តត្បូងឃ្មុំ ព្រមទាំងក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួល ការងារនៃគម្រោងការពារច្រាំងទន្លេមេគង្គ ចំនួន ០៣ ទីតាំង ដែលការងារសម្រេចបាន ១០០% មានដូចខាងក្រោម ៖
១. គម្រោងការពារច្រាំងទន្លេមេគង្គប្រវែង ៥០០ ម៉ែត្រ ស្ថិតនៅឃុំជីរោទិ៍១ និងឃុំរការធំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ជំហានទី២) ដោយធ្វើការរៀបបាវ Geotextile Bags ការពារផ្នែកខាងក្រោមនៃច្រាំងទន្លេ។
២.គម្រោងការពារច្រាំងទន្លេមេគង្គប្រវែង ១.៩៥០ ម៉ែត្រ ស្ថិតនៅឃុំក្រូចឆ្មារ និងឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (ជំហានទី២) ដោយធ្វើការរៀបបាវ Geotextile Bags ការពារផ្នែកខាងក្រោមនៃច្រាំងទន្លេ។
៣.គម្រោងការពារច្រាំងទន្លេមេគង្គប្រវែង ៧០០ ម៉ែត្រ ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយធ្វើការរៀបបាវ Geotextile Bags ការពារផ្នែកខាងក្រោមនៃច្រាំងទន្លេ ៕












