ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម និងអ្នកជំនាញកូរ៉េ  ចុះបេសកកម្ម ថែទាំ ស្ថានីយឧតុនិយមស្វ័យប្រវត្តិ ជើងព្រៃ ស្ថានីយព្រៃឈ និងស្ថានីយស្ទឹងត្រង់ ខេត្តកំពង់ចាម  ស្ថានីយគងជ័យ ស្ថានីយក្រូចឆ្មារ ស្ថានីយតំបែរ ស្ថានីយពញាក្រែក ស្ថានីយមេមត់ ខេត្តត្បូងឃ្មុំ

(ខេត្តកំពង់ចាម -ខេត្តត្បូងឃ្មុំ) ÷ នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម និងអ្នកជំនាញកូរ៉េ បានសហការជាមួយមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ចុះបេសកកម្ម ថែទាំ ស្ថានីយឧតុនិយមស្វ័យប្រវត្តិ ជើងព្រៃ ស្ថានីយព្រៃឈ និងស្ថានីយស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ស្ថានីយគងជ័យ ស្ថានីយក្រូចឆ្មារ ស្ថានីយតំបែរ ស្ថានីយពញាក្រែក ស្ថានីយមេមត់ ខេត្តត្បូងឃ្មុំ ។ ក្រុមការងារបាន ៖
-ត្រួតពិនិត្យប្រអប់ទទួលទិន្នន័យ (data logger) ដើម្បីបញ្ជូនទិន្នន័យទៅកាន់ម៉ាស៊ីនមេ (Computer Server) បានល្អ
– ធ្វើតេស្តឧបករណ៍វាស់បរិមាណទឹកភ្លៀង
-សម្អាតបន្ទះសូឡា ដើម្បីស្រូបពន្លឺព្រះអាទិត្យបញ្ចូលថ្ម បានល្អ
– លាងសម្អាតឧបករណ៍វាស់ស្ទង់ដូចជា៖ សីតុណ្ហភាព ទឹកភ្លៀង សំណើមបរិយាកាស ទិសដៅខ្យល់ និងល្បឿនខ្យល់
– សម្អាតទីធ្លាក្នុងបរិវេណស្ថានីយ ៕