ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម និងអ្នកជំនាញកូរ៉េ ចុះបេសកកម្ម ថែទាំ ស្ថានីយឧតុនិយមស្វ័យប្រវត្តិ ស្ថានីយកូនមុំ ស្ថានីយបកែវ ស្ថានីយលំផាត់ ខេត្តរតនៈគីរី   ស្ថានីយ ថាឡាបរិវ៉ាត់ និងស្ថានីយសៀមបូក ខេត្តស្ទឹងត្រែង 

ខេត្តរតនៈគីរី-ខេត្តស្ទឹងត្រែង ÷ នៅថ្ងៃអាទិត្យ ១រោច ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ២០២១ ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម និងអ្នកជំនាញកូរ៉េ បានសហកាជាមួយមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនៈគីរី និងខេត្តស្ទឹងត្រែង ចុះបេសកកម្ម ថែទាំ ស្ថានីយឧតុនិយមស្វ័យប្រវត្តិ ស្ថានីយកូនមុំ ស្ថានីយបកែវ ស្ថានីយលំផាត់ ខេត្តរតនៈគីរី ។ ស្ថានីយ ថាឡាបរិវ៉ាត់ និងស្ថានីយសៀមបូក ខេត្តស្ទឹងត្រែង ។ ក្រុមការងារបាន ៖
-ត្រួតពិនិត្យប្រអប់ទទួលទិន្នន័យ (data logger) ដើម្បីបញ្ជូនទិន្នន័យទៅកាន់ម៉ាស៊ីនមេ (Computer Server) បានល្អ
– ធ្វើតេស្តឧបករណ៍វាស់បរិមាណទឹកភ្លៀង
-សម្អាតបន្ទះសូឡា ដើម្បីស្រូបពន្លឺព្រះអាទិត្យបញ្ចូលថ្ម បានល្អ
– លាងសម្អាតឧបករណ៍វាស់ស្ទង់ដូចជា៖ សីតុណ្ហភាព ទឹកភ្លៀង សំណើមបរិយាកាស ទិសដៅខ្យល់ និងល្បឿនខ្យល់
– សម្អាតទីធ្លាក្នុងបរិវេណស្ថានីយ ៕