ក្រុមការងារអន្តរក្រសួង ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ ប្រគល់ទទួលគម្រោង សាងសង់ទំនប់សណ្តរឈើតោក ស្ថិតនៅឃុំសន្ទ្រា ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ÷ នៅថ្ងៃអង្គារ ៣រោច ដល់ថ្ងៃពុធ ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារអន្តរក្រសួង ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ វាយតម្លៃ ប្រគល់ទទួលគម្រោង សាងសង់ទំនប់សណ្តរឈើតោក ស្ថិតនៅឃុំសន្ទ្រា ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់  ការងារដែលត្រូវសាងសង់រួមមាន ៖
– សាងសង់ទំនប់សណ្តរឈើតោក (ខាងឆ្វេង) ប្រវែង ១.០០០ ម៉ែត្រ
– សាងសង់សំណង់បង្ហៀរ (ទ្វារ៥) ចំនួន ០១កន្លែង លើស្ទឹងឈើតោក
– សាងសង់ទំនប់សណ្តរឈើតោក(ខាងស្តាំ) ប្រវែង ១.២០០ ម៉ែត្រ