លោក ណុប ព្រីន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារបច្ចេកទេស  ចុះទៅ ស.ក.ប.ទ. ប្រព័ន្ធធារាសាស្រ្តអន្លង់ជ្រៃ ស្ថិតក្នុងឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ÷ នៅថ្ងៃពុធ ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ លោក ណុប ព្រីន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារបច្ចេកទេស ដោយសហការណ៍ជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកថ្ពង ចុះទៅ ស.ក.ប.ទ. ប្រព័ន្ធធារាសាស្រ្តអន្លង់ជ្រៃ ស្ថិតក្នុងឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលបានអនុវត្ត៖
១. ចូលរួមជាមួយសមាជិក ស.ក.ប.ទ ធ្វើការថែទាំប្រឡាយរង ដើម្បីធានាបានភាពងាយស្រួលក្នុងការនាំទឹកបញ្ចូលស្រែ។
២. ចុះពិនិត្យការងារលាបថ្នាំទ្វារទឹក និងដាក់ប្រេងម៉ាសុីនតាមវ៉ានទ្វារទឹកនៅតាមប្រឡាយរង ដើម្បីធានាបាននូវភាពងាយស្រួដល់ការបិទបើកទឹកបានទាន់ពេលវេលា។
៣. កាប់ឆ្ការសំអាតព្រៃតាមជើងទេរទំនប់។