ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ និងជា​សហប្រធានក្រុមការងារបច្ចេកទេសកសិកម្ម និង​ទឹក បានចូលរួមដឹកនាំកិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​កសិកម្ម និង​ទឹក ដោយពិភាគ្សាលើ វឌ្ឍនភាពសូចនាករតាមដានរួមគ្នា​ឆ្នាំ២០១៩-២០២០ និងការកំណត់សូចនាករតាមដានរួមគ្នាឆ្នាំ២០២១-២០២៣

នៅរសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ក្នុងបរិបទជំងឺកូវីដ-១៩ ដើម្បីរួមចំណែកអនុវត្តវិធានការ ៣កុំ និង៣ការពារ របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ និងជា​សហប្រធានក្រុមការងារបច្ចេកទេសកសិកម្ម និង​ទឹក និងឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានចូលរួមដឹកនាំកិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​កសិកម្ម និង​ទឹក តាមរយៈកម្មវិធី Zoom ជាមួយក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និង​អង្គការក្រៅរដ្ឋាភិបាល ដោយពិភាគ្សាលើ៖

-វឌ្ឍនភាពសូចនាករតាមដានរួមគ្នា​ឆ្នាំ២០១៩-២០២០ និងការកំណត់សូចនាករតាមដានរួមគ្នាឆ្នាំ២០២១-២០២៣
-អនុក្រុមការងារបច្ចេកទេស​គ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ
-ប្រព័ន្ធស្បៀងជាតិ
-សំណើរបស់ ADB-FAO ស្តីពីគម្រោងកែលម្អខ្សែសង្វាក់តម្លៃសត្វនិងសុខភាពសត្វពាហនៈនៃអនុតំបន់ទន្លេមេគង្គសម្រាប់ជំនួយហិរញ្ញប្បទាន GAFSP
-គម្រោងភាពធន់នឹងអាកាសធាតុក្នុងខ្សែសង្វាក់តម្លៃកសិកម្ម (ដំឡូង និងស្វាយចន្ទី)
-ផែនការសកម្មភាពអាទិភាពអាកាសធាតុ
-មូលនិធិបរិស្ថានសកល និងមូលនិធិអាកាសធាតុបៃតងរបស់អង្គការ FAO
-គម្រោងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ជំហាន២
-បញ្ហាផ្សេងៗ ៕