មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបញ្ជូនគ្រឿងចក្រទៅជួសជុលទំនប់អាងទឹកដោយបិទទប់រូងនាគចំនួន ០២កន្លែង នៅទំនប់អូរមាន ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ 

ខេត្តកំពង់ធំ ÷​ នៅថ្ងៃសៅរ៍ ០៧រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបញ្ជូនគ្រឿងចក្រទៅជួសជុលទំនប់អាងទឹកដោយបិទទប់រូងនាគចំនួន ០២កន្លែង នៅទំនប់អូរមាន ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ គ្រឿងចក្រទាំងនោះរួមមាន ៖
-Excavator ចំនួន ០១គ្រឿង
-Bulldolozer ចំនួន ០១គ្រឿង
-រថយន្តបែនចំនួន ០២គ្រឿង
ជាលទ្ធផលសម្រេចបាន ពេលក្នុងថ្ងៃនេះ មន្ទីរបានធ្វើការបិទផ្ទប់រូងនាគទាំងពីរបានជិតហើយនិងកំពុងពុះហែកទំនប់ដើម្បីចាក់ដីបំពេលឡើងវិញ ហើយការងារនេះនឹងបញ្ចប់នៅថ្ងៃស្អែក ។
សូមបញ្ជាក់ជូនថា ៖ អាងទឹករក្សាទឹក បានចំនួន 1,1លានម៉ែត្រត្រីគុណ និងបម្រើឲ្យការស្រោចស្រោពលើផ្ទៃដីស្រែកសិករចំនួន ៦៧៤ហិកតា នៅរដូវវស្សា(ស្រូវបង្កើនរដូវ) និងប្រាំងចំនួន ៦៧៤ហិកតា ហើយសហគមន៍និងកសិករនៅទីនោះ មានការសប្បាយចិត្តយ៉ាងខ្លាំងដែលមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានមកធ្វើការជួសជុលការហូរច្រោះរូងនាគបានទាន់ពេលវេលា ៕