ក្រុមការងារមន្ទីរធនធានទឹក និងតុនិយមខេត្តបាត់ដំបង បាននាំយកគ្រឿងចក្រចុះជួសជុលបន្ទាន់នៅប្រឡាយមេលេខ២នៃប្រព័ន្ធធារាសាស្រ្តកង្ហត

ខេត្តបាត់ដំបង ÷ នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ក្រុមការងារមន្ទីរធនធានទឹក និងតុនិយមខេត្តបាត់ដំបង បាននាំយកគ្រឿងចក្រចុះជួសជុលបន្ទាន់នៅប្រឡាយមេលេខ២នៃប្រព័ន្ធធារាសាស្រ្តកង្ហត ដែលច្រោះដាច់កន្លងមករួចរាល់បាន ១០០% ។ ក្នុងនោះមានចាក់បេតុងជើងតេប្រវែង ១២ម៉ែត្រ និងការងារដីកាយកិនបង្ហាប់ប្រវែង ២០០ម៉ែត្រ ៕