ក្រុមការងារបច្ចេកទេស របស់នាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំ បានចុះពិនិត្យទីតាំងគម្រោងដែលនឹងត្រូវធ្វើការសាងសង់សំណង់ទ្វារទឹកកាត់ស្ទឹង គឺស្ទឹងជីនិតផ្នែកខាងក្រោម

ខេត្តកំពង់ធំ ÷ ថ្ងៃអង្គារ ២ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ក្រុមការងារបច្ចេកទេស របស់នាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំ ដែលមានការចូលរួមពីលោកមេឃុំនិងក្រុមប្រឹក្សាឃុំ នៃឃុំចំនួន2គឺឃុំត្នោតជុំ ស្រុកបារាយណ៍ និងឃុំព្នៅ ស្រុកសន្ទុកខេត្តកំពង់ធំ បានចុះពិនិត្យរួមគ្នាលើទីតាំងគម្រោងដែលនឹងត្រូវធ្វើការសាងសង់នៅពេលខាងមុខនេះ។ទីតាំងគម្រោងដែលត្រូវធ្វើការសាងសង់នោះជាប្រភេទសំណង់ទ្វារទឹកកាត់ស្ទឹង គឺស្ទឹងជីនិតផ្នែកខាងក្រោម ស្ថិតនៅភូមិកងមាស ឃុំត្នោត ជុំស្រុកបារាយណ៍ និងម្ខាងទៀតនៃស្ទឹងគឺ ឃុំព្នៅ ស្រុកសន្ទុក។
ក្នុងការចុះពិនឹត្យពេលនេះ(លើកទី2) គឺជាការចុះមកវាស់វែងបោះបង្គោល ជាបណ្តោះអាសន្នដើម្បី កំណត់ទីតាំងដែលគម្រោងនឹងត្រូវធ្វើការសាងសង់ពេលខាងមុខ ជូនលោកមេឃុំទាំងពីរអោយបានយល់ជ្រាបជាព៌តមាន ហើយចូលរួមដោះស្រាយលើផលប៉ះពាល់ជាមុនសិន មុននឹងឈានចូលដល់ការ សាងសង់។ ក្នុងកិច្ចការងារនេះ លោកមេឃុំទាំងពីរបានទទួលយកហើយមានចិត្តសប្បាយរីករាយ ហើយសន្យាថានឹងធ្វើដំណោះស្រាយជូនក្រុមការងាររបស់យើងអោយបានចប់សព្វគ្រប់នៅពេលខាងមុខដ៏ខ្លីនេះ។