លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម អមដំណើរឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យ វឌ្ឍនភាពនៃគម្រោងសំណង់ស្ទាក់ទឹកស្ទឹងមង្គលបុរី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង 

ខេត្តបាត់ដំបង ÷ថ្ងៃសៅរ៍ ៦ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម អមដំណើរឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យ វឌ្ឍនភាពនៃគម្រោងសំណង់ស្ទាក់ទឹកស្ទឹងមង្គលបុរី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។ តាមការរំពឹងទុក បន្ទាប់ពីគម្រោងសាងសង់ត្រូវបានបញ្ចប់ នោះនិងអាចមានលទ្ធភាព ស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ស្រូវរដូវវស្សាចំនួន ១.៨៥០ហិកតា ស្រូវរដូវប្រាំង ចំនួន៣៦០ហិកតា ដំណាំរួមផ្សំចំនួន ៤៧០ហិកតា និងប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋចំនួន០៨ភូមិ មានចំនួន ២.២០៨គ្រួសារ ។ សំណង់ស្ទាក់ទឹកស្ទឹងមង្គលបុរី មានតួនាទីទទួលយកទឹកពីប្រភពទឹកមកពីប្រទេសថៃឡង់ត៍ ផ្ទៃរងទឹកភ្លៀងពីខេត្តប៉ៃលិន និងមួយផ្នែកទៀតពីផ្ទៃរងទឹកក្នុងតំបន់ ហើយហូរចូលទៅបឹងទន្លេសាប។
គម្រោងនេះអនុវត្តដោយនាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹកនិងឧតុនិយម បច្ចុប្បន្ន សម្រេចបានលទ្ធផលប្រហែល៩០%ហើយ ក្នុងទំហំការងារ រួមមាន ៖

-សាងសង់សំណង់ស្ទាក់ទឹក ចំនួន ០១កន្លែង លើស្ទឹងមង្គលបុរី

-សាងសង់ទំនប់សណ្តរស្ទឹងមង្គលបុរីប្រវែង ៣៥០ម