ក្រុមការងារមន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានបញ្ជូនគ្រឿងចក្រចុះធ្វើសកម្មភាពជួសជុលកន្លែងទឹកភ្លៀងហូរច្រោះ ហៅថារន្ធនាគ នៅទំនប់កណ្តេរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ÷ នៅថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ក្រុមការងារមន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ សហការជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ បានបញ្ជូនគ្រឿងចក្រចុះធ្វើសកម្មភាពជួសជុលកន្លែងទឹកភ្លៀងហូរច្រោះ ហៅថារន្ធនាគ នៅទំនប់កណ្តេរ ដែលមានកន្លែងហូរច្រោះតូចៗប្រមាណជាង២០កន្លែង នៅតាមតួទំនប់មានប្រវែង ៧.៣៨១ម៉ែត្រ មានទីតាំងស្ថិតនៅភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ប្រព័ន្ធធារាសាស្ត្រនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែប្រាំង និងស្រែវស្សា មានចំនួន ១.២២៦ ហិកតា ៕