ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម បានចុះបេសកកម្ម ថែទាំ ស្ថានីយឧតុនិយមស្វ័យប្រវត្តិ ស្ថានីយឧតុនិយមឃ្មួញ ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ

នៅថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម បានចុះបេសកកម្ម ថែទាំ ស្ថានីយឧតុនិយមស្វ័យប្រវត្តិ ស្ថានីយឧតុនិយមឃ្មួញ ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ក្រុមការងារបាន ៖
-ត្រួតពិនិត្យប្រព័ន្ធបញ្ជូនទិន្នន័យពីស្ថានីយទៅ server
-ផ្លាស់ប្ដូរអាគុយដែលផ្គត់ផ្គង់ថាមពលក្នុងស្ថានីយ
– សម្អាតទីធ្លាស្ថានីយ និងឧបករណ៍ sensor រួមទាំងតម្រងទឹកភ្លៀង និងធុងរំហួត ៕