មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បាននាំយកគ្រឿងចក្រ ចុះអន្តរាគមន៍បន្ទាន់ ស្តារប្រឡាយស្រោចស្រពប្រវែង ១៨០០ ម ស្ថិតក្នុងភូមិសំបូរ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ

ខេត្តប៉ៃលិន ÷ ចាប់ពីថ្ងៃសៅរ៍ ៦កេីត ដល់ថ្ងៃព្រហស្បតិ៍ ១១កេីត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤-១៩ ខែសីហា ឆ្នាំ២០២១ មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បាននាំយកគ្រឿងចក្រ ចុះអន្តរាគមន៍បន្ទាន់ ស្តារប្រឡាយស្រោចស្រពប្រវែង ១៨០០ ម ដែលបងប្អូនប្រជាពលរដ្ឋមួយចំនួន បានដាក់លូរឆ្លងផ្លូវមិនត្រឹមត្រូវតាមបច្ចេកទេ និងលុបប្រឡាយធ្វើផ្លូវឆ្លង និងមួយចំនួនទៀត បានភ្ជួរលុបប្រឡាយ ដែលធ្វើអោយស្ទះផ្លូវទឹក បណ្តាយអោយស្រូវ ជាង ២០០ហិកតា ជួបកង្វះខាតទឹក ស្ថិតក្នុងភូមិសំបូរ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ។ ការងារដែល មន្ទីរចុះអន្តរាគមន៍បន្ទាន់នាពេលនេះមាន ៖
– ស្តារប្រឡាយចាស់ប្រវែង ១.៨០០ ម
– ជីកកូនប្រឡាយថ្មីប្រវែង ១.០០០ ម
គិតត្រឹកថ្ងៃទី១៩ ខែសីហានេះ ការងារនេះ អនុវត្តបានរួចរាល់ជាស្ថាពរហើយ ចំពោះស្រូវ ដែលប្រឈមនិងការខូចខាតទាំងនោះ ក៏បានសង្គ្រោះទាន់ពេលវេលាផងដែរ ៕