ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស អញ្ជេីញចូលរួមកិច្ចសន្ទនាកម្រិតបច្ចេកទេសរួមគ្នារវាង គណៈកម្មការទន្លេមេគង្គ (MRC) និងASEAN លេីកទី១ ស្តីពីសន្តិសុខទឹក (The 1st MRC-ASEAN Water Security Dialogue)
ខេត្តកំពង់ចាម ÷ នាថ្ងៃព្រហស្បតិ៍ ១១កេីត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស លោក ឃ្លោក សំអាង ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ និងលោក យិន សាវុធ ប្រធាននាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ បានអញ្ជេីញចូលរួមកិច្ចសន្ទនាកម្រិតបច្ចេកទេសរួមគ្នារវាង គណៈកម្មការទន្លេមេគង្គ (MRC) និងASEAN លេីកទី១ ស្តីពីសន្តិសុខទឹក (The 1st MRC-ASEAN Water Security Dialogue) តាមប្រព័ន្ធវីដេអូ ដែលរៀបចំដោយ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRCS) នៅសាលប្រជុំសណ្ឋាគារ អិល បីអិន អាស៊ាន ទីរួមខេត្តកំពង់ចាម។
កិច្ចសន្ទនាកម្រិតបច្ចេកទេសរួមគ្នា MRCS និងលេខាធិការដ្ឋានអាស៊ាន រៀបចំឡេីងសម្រាប់រដ្ឋសមាជិកអាស៊ាន រួមមានផងដែរប្រទេសជាសមាជិក MRC និងដៃគូផ្សេងទៀត ក្នុងគោលបំណងដេីម្បីផ្តល់វេទិកាចែករំលែកបទពិសោធន៍ និងរកដំណោះស្រាយរួមគ្នាលេីបញ្ហាប្រឈមផ្នែកសន្តិសុខទឹកក្នុងតំបន់អាស៊ាន ដោយផ្តោតលេីប្រធានបទសំខាន់បី រួមមាន: កង្វះទឹក គុណភាពទឹក និងគ្រោះហានិភ័យមកពីបញ្ហាអាកាសធាតុ ៕









