ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB MOWRAM អញ្ជើញបើកអង្គសិក្ខាសាលាជាតិ ស្តីពីការបង្កើតឡើងនូវមជ្ឈមណ្ឌលព័ត៌មានទឹក
ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានខិតខំប្រឹងប្រែងបើកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី, ADB ធនាគារវិនិយោគរបស់សហគមន៍អឺរ៉ុប, EIB រដ្ឋាភិបាលប្រទេសអូស្ត្រាលី ធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរបស់អាស៊ី, AIIB ធនាគារពិភពលោក, WB និងដៃគូរអភិវឌ្ឍន៍ទាំងអស់ក្នុងពិភពលោកចំណាយពេលវេលានិងទុនដ៏ច្រើនធ្វើការស្រាវជ្រាវ និងបង្កើតឡើងនូវមជ្ឈមណ្ឌលគ្រប់គ្រងទឹក ប្រើប្រាស់ទឹក និងបញ្ជាទឹក ក្នុងនិយាមអន្តរជាតិដ៏មានប្រសិទ្ធភាព និងមាននិរន្តរភាព ឈានទៅធានាបានលើសន្តិសុខទឹក ដែលបច្ចុប្បន្ននេះក្រសួង ADB និងEIB កំពុងតែដំណើរការយ៉ាងសកម្មលើនីតិវិធីប្រតិបត្តិការសាងសង់ក្នុងពេលខាងមុខដ៏ឆាប់នេះ។
នៅថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នេះ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB MOWRAM និងសហការី ដែលអញ្ជើញមកពីអង្គភាពនានាចំណុះឲ្យក្រសួង បានពាំនាំនូវប្រសាសន៍ណែនាំ និងអនុសាសន៍ ផ្តាំផ្ញើររបស់ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញបើកអង្គសិក្ខាសាលាជាតិ ស្តីពីការបង្កើតឡើងនូវមជ្ឈមណ្ឌលព័ត៌មានទឹកដ៏សំខាន់ខាងលើនេះដើម្បីប្រមូលនៅបណ្តាលធាតុចូលទាំងឡាយបន្ថែមក្នុងនិយាមអន្តរជាតិឲ្យកាន់តែមានលក្ខណៈល្អប្រសើរឡើង មានអត្តសញ្ញាណជាតិ មានចរិតជាតិ តំបន់ និងឈានទៅធ្វើការប្រកួតប្រជែង នឹងពិភពលោកទាំងមូល។
អង្គសិក្ខាសាលាជាតិនេះបានធ្វើការផ្តោតទៅលើបណ្តាចំណុចដូចខាងក្រោម ៖
១- បំពាក់ឧបករណ៍ទំនើបកម្មវិស្វកម្ម និងបច្ចេកវិទ្យាទំនើបកម្មឌីជីថលធ្វើការព្យាករណ៍ទឹក និងឧតុនិយម បានទាន់ពេលវេលាលើតំបន់អាងទន្លេទាំងប្រាំ តំបន់សមុទ្រ និងតំបន់ប្រជុំកោះ
២- បំពាក់ឧបករណ៍បញ្ជរពីចំងាយគ្រប់ប្រភេទ និងសាងសង់ស្ថានីរ៉ាដាតេជោសែនទី២ ក្នុងតំបន់ក្រុងស្ទឹងសែន ក្នុងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ។
៣- បង្កើតឡើងនូវឃឿន និងនិយាមប្រូតូកូល របៀបប្រមូលទិន្នន័យ ពី Hydrometers, ពីAWSs, ពីស្ថានីយ៏រ៉ាដាតេជោសែនទាំង២ ប្រមូលពីគ្របខណ្ឌជាតិ អន្តរជាតិ តាមរយៈ ឧបករណ៍ទំនើគ្រប់ប្រភេទទាំងអស់ ប្រព័ន្ធប្រមូល និងបញ្ជាពីចំងាយ តាមផ្កាយរណបគ្រប់ប្រភេទ។ល។
៤- ធ្វើការវិភាគ បកស្រាយ លើបណ្តាល រូបភាពដែលផ្តល់ដោយគ្រប់ឧបករណ៍ ធ្វើការគណនា ធ្វើការកត់ត្រារក្សាទុក ផ្សព្វផ្សាយ និងធ្វើម៉ូដែល ដែលជាសារប្រយោជន៍ឲ្យលើគ្រប់វិស័យ។
៥- អ្នកពាក់ព័ន្ធ អ្នកទទួលផល និងអ្នកប្រតិបត្តិការលើមជ្ឈមណ្ឌលព័ត៌មានទឹក គ្រប់គ្រងទឹក ប្រើប្រាស់ទឹក និងបញ្ជាទឹក
៦- កម្មវិធីបណ្តុះបណ្តាល កម្មវិធីស្រាវជ្រាវ និងការអភិវឌ្ឍន៍បន្ត
អង្គសិក្ខាសាលានេះត្រូវបានអញ្ជើញចូលរួមដោយ ៖
១- តំណាងជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, MEF
២- តំណាងជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី, ADB
៣- តំណាងជាន់ខ្ពស់របស់ធនាគារវិនិយោគសហគមន៍អឺរ៉ុប, EIB
៤- តំណាងជាន់ខ្ពស់របស់ធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៃតំបន់អាស៊ី, AIIB
៥- តំណាងធនាគារពិភពលោក, WB
៦- តំណាងជាន់ខ្ពស់ស្ថានទូតនៃប្រទេសអូស្រ្តាលី ប្រចាំក្នុងប្រទេសកម្ពុជា
៧-តំណាងស្ថានទូតសហគមន៍អឺរ៉ុប, EU ប្រចាំនៅក្នុងប្រទេសកម្ពុជា
៨- តំណាង UNESCO ប្រចាំនៅក្នុងប្រទេសកម្ពុជា
៩- តំណាងអគ្គីសនីកម្ពុជា, EDC
១០- តំណាងក្រសួងអភិវឌ្ឍន៍ជនបទ
១១- តំណាងក្រសួងបរិស្ថាន
១២- តំណាងក្រសួងសាធារណៈការ និងដឹកជញ្ជូន
១៣- តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
១៤- តំណាងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់
១៥- តំណាងក្រសួងព្រៃសណីយ៍ និងទូរគមនាគមន៍
១៦- តំណាងជាន់ខ្ពស់របស់អង្គការ UN-FAO
១៧- តំណាងជាន់ខ្ពស់របស់អង្គការ IWMI ៕