ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស ដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យជាក់ស្តែងលេីការស្តារបឹងអាងកញ្ជោត និងអាងទឹកចាន់ថ្នាល ក្នុងស្រុកគង់ពិសី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ÷ នាថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស អមដំណេីរដោយ លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម លោក ថាច់ សុវណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រង និងអភិរក្សធនធានទឹក និងលោក ហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រេីប្រាស់ទឹក សហការជាមួយលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យជាក់ស្តែងលេីការស្តារបឹងអាងកញ្ជោត ស្ថិតក្នុងភូមិទួលត្បែង ឃុំព្រៃវិហារ ស្រុកគងពិសី និងអាងទឹកចាន់ថ្នាល ស្ថិតក្នុងឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដេីម្បីឲ្យត្រឹមត្រូវទៅតាមលក្ខណ:បច្ចេកទេស ព្រមទាំងអាចបង្កេីនសមត្ថភាព និងប្រសិទ្ធភាពនៃការរក្សាទឹកទុក សម្រាប់បងប្អូនប្រជាពលរដ្ឋនៅជុំវិញតំបន់នោះផងដែរ៕