លោក ញ៉ាញ់ ជាបហ៊ង ដឹកនាំក្រុមការងារបចេ្ចកទេសមន្ទីរ​ ចូលរួមអមដំណើរ  ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាល ខេត្តកំពង់ស្ពឺ ចុះពិនិត្យមើលស្ថានភាពប្រឡាយមេខាងជើង និងចុះពិនិត្យមើលទឹកភ្លៀងកំពុងជន់លិចផ្លូវជាតិលេខ ៤

ខេត្តកំពង់ស្ពឺ ÷ ថ្ងៃពុធ ៩ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត កំពង់ស្ពឺ បានដឹកនាំក្រុមការងារ បចេ្ចកទេសមន្ទីរ​ ចូលរួមអមដំណើរ  ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាល ខេត្តកំពង់ស្ពឺ ចុះពិនិត្យមើលស្ថានភាពប្រឡាយមេខាងជើង និងចុះពិនិត្យមើលទឹកភ្លៀងកំពង់ជន់លិចផ្លូវជាតិលេខ ៤

ឯកឧត្តមអភិបាលខេត្តបានដឹកនាំអាជ្ញាធរ ក៏ដូចជាមន្ត្រីជំនាញចុះពិនិត្យមើលប្រឡាយមេតាហោ ខាងជើង និងចំណុចផ្លូវជាតិលេខ ៤ ដែលកំពុងជន់លិចដោយទឹកភ្លៀង នៅគីឡូម៉ែត្រលេខ ៤៣-៤៤ សព្វថ្ងៃនេះរថយន្តធុនធំតូច បានធ្វើចរាចរយ៉ាងមមាញឹកខ្លាំងផងដែរ។

លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា÷ សូមឲ្យបងប្អូនដែលមានលំនៅដ្ឋាននៅតាមបណ្ដោយផ្លូវជាតិសំខាន់ៗ និងផ្លូវលំតូចធំមួយចំនួន សូមកុំចាក់ដីលុបប្រឡាយទឹក បិទលូ និងកុំសាងសង់ផ្ទះ ឬអាគារបំពាននៅលើប្រឡាយនិងផ្លូវជាតិជាដើម។ ប្រសិនបើបងប្អូនស្ដាប់តាមការណែនាំរបស់មន្ទីរជំនាញ បងប្អូន នឹងពុំបានជួបនូវទឹកជំនន់ ជន់លិច ដូចពេលនេះទេ។