លោក ចាន់ វណ្ណា បានចុះពិនិត្យមើលសមិទ្ធិផលថ្មីៗមាន សំណង់ស្ទាក់ទឹកលើស្ទឹងទូកមាស ប្រឡាយរងទូកមាស និងព្រែកភ្នំល្ងៀង ក្នុងស្រុកបន្ទាយមាស ខេត្តកំពត

ខេត្តកំពត ÷ ថ្ងៃសុក្រ ១១ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ លោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹក  និងឧតុនិយម ខេត្តកំពត និងក្រុមការងារ បានចុះពិនិត្យមើលសមិទ្ធិផលថ្មីៗមាន សំណង់ស្ទាក់ទឹកលើស្ទឹងទូកមាស ប្រឡាយរងទូកមាស និងព្រែកភ្នំល្ងៀង មានទីតាំងស្ថិតនៅឃុំទូកមាសខាងលិច ក្នុងឃុំស្តេចគង់ខាងជើង និងឃុំស្តេច គង់ខាងត្បូង ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ដែលទើបជីក និងកសាងរួចនៅក្នុងឆ្នាំ២០២១ នេះ ។

១- សំណង់ស្ទាក់ទឹកលើស្ទឹងទូកមាស មាន(ទ្វារ១០) កសាងនៅឆ្នាំ២០២០
២-ប្រឡាយរងទូកមាស មានប្រវែង ៤០០០ ម៉ែត្រ មានសំណង់សិល្បៈការ លូចម្លងកាត់ ប្រឡាយ លូលើភ្លឺប្រឡាយ សរុប ១០កន្លែង
៣- គម្រោងព្រែកភ្នំល្ងៀង មានប្រវែង ៧.០០០ ម៉ែត្រ សំណង់ទ្វារទឹកលើព្រែក និង លូយកទឹកលើភ្លឺព្រែក សរុបចំនួន ១២កន្លែង
គោលបំណងនៃការចុះពិនិត្យដើម្បីត្រៀម លក្ខណៈទទួលទឹកភ្លៀង នៅតាមប្រព័ន្ធនិីមួយៗ ក្នុងការបិទបើកទ្វារទឹក នឹងធ្វើការណែនាំឆ្មាំកាន់ទ្វារទឹក ឲ្យប្រើប្រាស់ត្រូវទៅតាមបច្ចេកទេស ដើម្បីយើងអាចប្រើប្រាស់បានយូរអង្វែង និងពិភាក្សាគ្នាដើម្បីរំកិល ស្ថានីយបណ្តែតទឹកហ៊ុន សែន ទី៤៥ មកដាក់កន្លែងថ្មីក្បែរប្រឡាយរងដែលទើបកសាងរួច ងាយស្រួលបូមជួយសង្គ្រោះ នៅពេល ដែលស្រូវ បងប្អូនខ្វះទឹក ។