ឯកឧត្តម មុី លីហួត និង​ ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ និងជានាយកគម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពវ៉ៃគោ ជួបពិភាក្សាផ្លាស់ប្តូរយោបល់លើការរៀបចំផែនការមេគ្រប់គ្រង និងប្រតិបត្តិការប្រព័ន្ធស្រោចស្រពវ៉ៃគោជំហាន១ និង២ ព្រមទាំងផែនការរៀបចំបណ្តុះបណ្តាលបុគ្គលិកប្រចាំការស្ថានីយ៍បូមទឹកលើការគ្រប់គ្រង ថែទាំ និងប្រតិបត្តិការស្ថានីយបូមទឹក

ខេត្តព្រៃវែង ÷ នៅថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្តម មុី លីហួត អនុរដ្ឋលេខាធិការ ដែលជាប្រធានមុខព្រួញខេត្តព្រៃវែង ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ និងជានាយកគម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពវ៉ៃគោ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុន The Consortium of Guangdong Foreign Construction Co.,Ltd.& Guandong Yuantian Engineering Co.,Ltd ប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានជួបពិភាក្សាផ្លាស់ប្តូរយោបល់លើការរៀបចំផែនការមេគ្រប់គ្រង និងប្រតិបត្តិការប្រព័ន្ធស្រោចស្រពវ៉ៃគោជំហាន១ និង២ ព្រមទាំងផែនការរៀបចំបណ្តុះបណ្តាលបុគ្គលិកប្រចាំការស្ថានីយ៍បូមទឹកលើការគ្រប់គ្រង ថែទាំ និងប្រតិបត្តិការស្ថានីយបូមទឹក ក្រោយពីក្រុមហ៊ុនចិនខាងលើនឹងបញ្ចប់សុពលភាពហើយផ្ទេរប្រគល់ជូនមកក្រសួងធនធានទឹក និងឧតុនិយម ធ្វើការគ្រប់គ្រង នាពេលខាងមុខនេះ។ ទន្ទឹមនោះក្រុមការងារបានបន្តចុះពិនិត្យទីតាំងស្ថានីយ៍បូមទឹកទី១ និងទី២ និងស្ថានភាពទឹកទន្លេក្នុងប្រព័ន្ធវ៉ៃគោជំហាន១ ៕