ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានបញ្ជូនគ្រឿងចក្រចុះកាយពពួកវារីរុក្ខជាតិ និងសំរាមដែលកកស្ទះផ្លូវដោះទឹកចេញពីទីប្រជុំជនផ្សារសំរោង ដែលបង្កឲ្យមានការលិចផ្លួវ

ខេត្តឧត្តរមានជ័យ ÷ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ យប់ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានបញ្ជូនគ្រឿងចក្រចុះកាយពពួកវារីរុក្ខជាតិ និងសំរាមដែលកកស្ទះផ្លូវដោះទឹកចេញពីទីប្រជុំជនផ្សារសំរោង ដែលបង្កឲ្យមានការលិចផ្លួវ និងលំនៅដ្ឋានមួយចំនួនដោយមានភ្លៀងធ្លាក់កម្រិត ៤១,៦ មម នាថ្ងៃនេះ ស្ថិតនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ។