ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ ចុះធ្វើការជួលជុលទំនប់ដែលមានការហូរច្រោះដោយសារទឹកភ្លៀង និងត្រៀមបង្ការការហូរកាត់លើខ្នងទំនប់

ខេត្តឧត្តរមានជ័យ ÷ នៅថ្ងៃអាទិត្យ ៦កេីត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ ចុះធ្វើការជួលជុលទំនប់ដែលមានការហូរច្រោះដោយសារទឹកភ្លៀង និងត្រៀមបង្ការការហូរកាត់លើខ្នងទំនប់ដោយសារជំនន់ទឹកភ្លៀង ៖
១-ទំនប់០៥ ស្ថិតនៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ
២-ទំនប់ថ្មី ស្ថិតនៅឃុំត្រពាំងតាវ ស្រុកអន្លង់វែង
៣-ទំនប់ពោធិវង្ស ស្ថិតនៅសង្កាត់បន្សាយរាក់ ក្រុងសំរោង ៕