ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមនជ័យ  បានសហការ នាំយកគ្រឿងចក្រ ចំនួន០១គ្រឿង ចុះអន្តរាគមន៍កាយបន្ទាន់នៅទំនប់អាងខៃដន បេីករំដោះទឹកជំនន់ទឹកភ្លៀង ដែលបង្កឲ្យប៉ះប៉ាល់ភូមិដ្ឋាន គឺភូមិស្ទឹងបត់ និងភូមិសុខសាន្ត

ខេត្តបន្ទាយមានជ័យ ÷ នៅថ្ងៃអង្គារ ៨កេីត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមនជ័យ និងក្រុមការងាររដ្ឋបាលក្រុងប៉ោយប៉ែត បានសហការ នាំយកគ្រឿងចក្រ ចំនួន០១គ្រឿង ចុះអន្តរាគមន៍កាយបន្ទាន់នៅទំនប់អាងខៃដន បេីករំដោះទឹកជំនន់ទឹកភ្លៀង ដែលបង្កឲ្យប៉ះប៉ាល់ភូមិដ្ឋាន គឺភូមិស្ទឹងបត់ និងភូមិសុខសាន្ត ទាំង០២ភូមិនេះ ស្ថិតនៅសង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕