ឯកឧត្តម ប៊ុន ហ៊ាន  បានចូលរួមពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ (Minutes of Meeting) ជាមួយលោក SATO Katsumasa ប្រធានក្រុមបេសកកម្ម JICA Detailed Planning Survey Mission  លើគម្រោងរៀបចំស្តង់ដារជាតិប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា

នៅថ្ងៃអង្គារ ៨កេីត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងមន្ត្រីបច្ចេកទេសក្រសួង បានចូលរួមពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ (Minutes of Meeting) ជាមួយលោក SATO Katsumasa ប្រធានក្រុមបេសកកម្ម JICA Detailed Planning Survey Mission និងសហការី ព្រមទាំងមន្រ្តីជាន់ខ្ពស់របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធអនឡាញ Zoom លើគម្រោងរៀបចំស្តង់ដារជាតិប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា។
គម្រោងនេះ មានរយៈពេល ៤ឆ្នាំ ដោយគ្រោងនឹងចាប់ផ្តើមដំណើរការនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយនឹងបញ្ចប់នៅឆ្នាំ២០២៥ ៕